អីយ៉ា! ប្អូនស្រី ពេជ្រ សូលីកា តែងខ្លួនបែបនេះមើលទៅក្រមុំស្ដូកតែម្ដង!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា កំពុងតែរស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី កូនប្រុស និងប្អូនស្រីសំណព្វចិត្តរបស់ខ្លួន ហើយនាងក៏តែងតែធ្វើឲ្យមហាជនគ្រប់គ្នាច្រណែនជាមួយនិងរូបភាពក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនាងផងដែរ។

ដោយឡែកបើសិនជាយើងងាកទៅចាប់អារម្មណ៍ពីប្អូនស្រីតារាស្រីរូបនេះដែលមានឈ្មោះថា មុីជីង វិញ ប្អូនពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់​ ពោលពីមិនចាញ់អ្នកនាង ពេជ្រ សូលីកា នោះទេ ហើយពីមួយថ្ងៃទៅមួយថ្ងៃប្អូនកាន់តែធំធាត់ឡើងៗ និងប្រែសម្រស់កាន់តែស្រស់ស្អាតខ្លាំងឡើងៗទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពប្អូនស្រីពេលតុបតែងខ្លួន និងផាត់មុខធ្វើសក់យ៉ាងស្រស់ស្អាត មើលទៅឡើងក្រមុំស្ដូតតែម្ដង ថ្វីត្បិតតែអាយុប្អូននៅក្មេងក៏ពិតមែន៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ប្អូនស្រី ពេជ្រ សូលីកា ពេលតុបតែងខ្លួនឡើងក្រមុំស្ដូក

អត្ថបទដោយ៖ស៊ីវលី