ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែស្នេហារវាងពិធីករល្បីឈ្មោះលោក ជា វិបុស និងអ្នកនាង គង់ សុជាតិ ឈានចូលវ័យរាងជ្រេបន្ដិចក៏ពិតមែន តែភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកន្លងមក ឃើញថាមិនចាញ់យុវវ័យនិងគូស្វាមីភរិយាថ្មីថ្មោងនោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញរូបភាពក្នុងដំណើរកំសាន្តនៅតំបត់មាត់សមុទ្ររបស់អ្នកទាំងពីរ ក្នុងនោះគ្រប់គ្នាបានឃើញអ្នកនាង គង់ សុជាតិ បង្ហាញខ្លួនជាមួយនិងឈុតប៊ីគីនីយ៉ាងស្រស់សិុចសុី ឈរថតជាមួយនិងលោក ជា វិបុល ដែលជាស្វាមី មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។
តាមរយៈរូបភាពនេះផងដែរ ហ្វេនៗជាច្រើនកាន់តែសរសើរប្ដីប្រពន្ធអ្នកទាំងពីរ ពិសេសនោះគឺភាពផ្អែមល្ហែមនៅតែមានខ្លាំងដដែល ទោះបីជាពេលនេះអ្នកទាំងពីរមានវ័យរាងច្រើនបន្ដិចក៏ពិតមែន៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី