ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងស្រីកញ្ញា បេនី យ៉ាំង មិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈក៏ពិតមែន តែនាងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ពិសេសនោះគឺតាមរយៈជីវិតរស់នៅយ៉ាងសុីវីល័យ ក្នុងផ្ទះដ៏ធំស្កឹមស្កៃនេះតែម្ដង។
មិនត្រឹមតែប៉ុនណោះ ក្រោយពេលឃ្លាតឆ្ងាយពីសិល្បៈមួយរយៈ គេសង្កេតឃើញមុខរបររកសុីរបស់តារាស្រីរូបនេះ កាន់តែកាក់កបខ្លាំង រីឯជីវិតស្នេហានាងក៏នៅតែរឹងមាំខ្លាំងជាមួយនិងគូស្នេហ៍គួរឲ្យច្រណែនទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនិងគូស្នេហ៍ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចង់លើសជាតិស្ករគ្រប់គ្នាទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី