ក្ដុកក្ដួលណាស់! តោះទៅទស្សនាទិដ្ឋិភាពបុណ្យសពតួប្រុសរឿង«ថងខ្វាវ»ទាំងអស់គ្នា!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះអតីតតារាសម្ដែងជើងចាស់លោក Tua Sarunyoo បានទទួលមរណៈភាពហើយ ដោយសារតែជម្ងឺមហារីកថ្លើម ហើយនេះក៏ជាការសោកស្ដាយមួយដ៏ធំបំផុតផងដែរ ដែលបាត់បង់តារាសម្ដែងជើងចាស់ដ៏មានទេពកោសល្យម្នាក់។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ក្នុងកម្មវិធីបុណ្យសពកាលពីពេលថ្មីៗនេះរបស់លោកវិញ គេឃើញមានការរៀបចំលម្អទៅដោយផ្កាជាច្រើនយ៉ាងស្រស់ស្អាត និងថែមទាំងមានបិទរូបថតលោកជាច្រើនសន្លឹក រីឯភ្ញៀវដែលចូលរួមភាគច្រើនសុទ្ធសឹងតែជាតារាៗល្បីៗរួមជំនាន់ជាមួយលោក មើលទៅពិតជាក្ដុកក្ដួលខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែអតីតតារាសម្ដែងថៃរូបនេះបានទទួលមរណៈភាពមែន តែមហាជននិងហ្វេនៗជាច្រើននៅតែចងចាំស្នាដៃសម្ដែងរឿងរបស់លោកគ្រប់ៗគ្នា​ ពិសេសនោះគឺ «ថងខ្វាវ» ដែលល្បីកាលពីមុននោះតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពក្នុងបុណ្យសពរបស់លោកខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី