ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថាកញ្ញា ជីមមី គឺជាពិធីការិនីឆ្នើមមួយរូបដែលអាចប្រើប្រាស់ភាសាបរទេសយ៉ាងច្រើន ហើយនាងមិនត្រូវតែមានប្រជាប្រិយភាពក្នុងស្រុកនោះទេ នាងថែមទាំងធ្លាប់បង្ហាញខ្លួននៅលើឆាកអន្តរជាតិជាច្រើនថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់តារាស្រីរូបនេះវិញ នាងពិតជាស្រស់ស្អាតខ្លាំងណាស់ ពិសេសនោះគឺរូបរាងដ៏ស្រលូន របស់នាងនរណាឃើញក៏លាន់មានសរសើរ និងស្រលាញ់សម្រស់របស់នាងដែរ។
ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហោះរូបភាពជាមួយនិងការតុបតែងខ្លួនក្នុងឈុតអប្សរា មើលទៅពិតជាស្អាត ទន់ភ្លន់ អមដោយទឹកមុខញញឹមប្រឹមប្រិយទៀត នរណាឃើញក៏សរសើរនិងលង់ស្រលាញ់គ្រប់ៗដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី