ចាត់ទុកថាជាវិធីដ៏ល្អសម្រាប់កញ្ញា Taew ទោះជាមានអ្នកតាមរិះគុណនិយាយមិនល្អចំពោះនាងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យចិត្តនាងល្អក់កករបានពិតមែន។ នាងបានផុសរូបនៅក្នុង Instagram @taewaew_natapohn នៅក្នុងសម្លៀកបំពាក់ពណ៌សរក្សាសីល។
ជាក់ស្ដែង Taew បានបង្ហាញរូបភាពគួឲ្យស្រលាញ់ៗរបស់នាង ក្នុងសម្លៀកបំពាក់ពណ៌ស មុខគ្មានគ្រឿងសម្អាង លះបង់គ្រប់យ៉ាង ងាក់មកសិក្សារក្សាសីលទាន ដោយទឹកមុខស្រស់ថ្លាញញឹមញញ៉ែម។
ក្នុងកាលៈទេសៈនេះក៏បានធ្វើឲ្យមិត្តក្នុងវិស័យសិល្បៈបានចូលមកអនុមោទនាទទួលផលបុណ្យជាមួយនាងផងដែល តែពិសេសជាងនេះទៅទៀតក្នុងនោះក៏មានអតិតមិត្តស្រីសង្សារបស់នាងក៏បានចូលមក comment ទទួលផលបុណ្យថា “អនុមោទនាណាចា”។
អត្ថបទដោយ : នីត្តា