តារាប្រុសថៃលោក Peach pachara បានសារភាពត្រង់ៗហើយ ប្រាប់ដល់អ្នកកាសែតនិងសាធារណជន ថាលោកពិតជាមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលកញ្ញា Minnie ពិតមែន។ ការសារភាពនេះ គឺបន្ទាប់ពីកន្លងទៅធ្លាប់មានព័ត៌មានសង្ស័យថាលោក និង Minnie បានទាក់ទងស្នេហាជាមួយគ្នា ថែមទាំងមានបែកធ្លាយរូបភាពស្និទ្ធស្នាលជាមួយគ្នាជាច្រើនសន្លឹកទៀតផង។
តាមរយៈការផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីកម្សាន្តមួយកាលពីថ្មីៗនេះ Peach បានទទួលស្គាល់ថាពេលនេះ លោកកំពុងតែសិក្សាចិត្តគ្នាជាមួយ Minnie ហើយទំនាក់ទំនងរបស់ពួកគេកំពុងតែដំណើរការបានល្អ ក៏ប៉ុន្តែព័ត៌មានលំអិតអំពីការចាប់ផ្ដើមនៃស្នេហាយ៉ាងណានោះ តារាប្រុសរូបនេះសុំមិនបញ្ជាក់នោះទេ។
លោកថា មនុស្សយើងត្រូវបន្តដំណើរទៅមុខទៀត។ តើឲ្យនៅមួយកន្លែងយ៉ាងមេចទៅ?តាមពិតរឿងនេះមិនត្រូវបានបិទនោះទេ ពីព្រោះយើងមិនបានធ្វើអ្វីខុសទេ។ Peach បានឲ្យដឹងទៀតថា លោកនិង Minnie មានរបៀបរស់នៅស្រដៀងគ្នា ពិសេសគឺការថតរូប។
ចំណែកទាក់ទងនឹងព័ត៌មានចចាមរាមជាមួយ Pimtha វិញ Peach បានបញ្ជាក់ច្បាស់ៗថា គ្មានអ្វីនោះទេ ព្រោះពួកគេជួបគ្នាតែពេលថតប៉ុណ្ណោះ៕