“Pancake” ដឹកដៃគូរស្នេហ៍តាមឆ្នេរផ្អែមពេករហូតធ្វើឲ្យអ្នកគាំទ្រចំអកចំ….!

ជាគូផ្អែមល្ហែមសម្រាប់ហ្វេនៗ ដែលចង់ឭដំណឹងល្អឆាប់ៗសម្រាប់គូរតារាស្រី Pancake និងកំលោះសង្ហារដែលទើបតែបញ្ចប់ផ្នែកដុកទ័រ ហើយពេលនេះក៏បានដឹកដៃគ្នាទៅសម្រាកលំហែកាយនៅឯសមុទ្រ។

ដោយពេលនេះ Pancake បានដឹកដៃសង្សា អ្នកម៉ាក់ ប្អូនស្រីចុះទូកឆ្លងសមុទ្រទៅស្នាក់នៅលើកោះពិតជាសប្បាយរីករាយខ្លាំងណាស់ជាមួយសកម្មភាពដែលទាំងពីរនាក់ចូលចិត្តគឺការមុជទឹកមើលផ្កាថ្មផ្សេងៗ នៅក្រោមផ្ទៃសមុទ្របានឃើញនាងស្លៀកឈុតហែលទឹកយ៉ាងស៊ិចស៊ីថតរូបស្អាតៗទៀតផង។

After Footer (Active) - damrei Mr1 Zone2

បើបិតមាត់មិនឲ្យនិយាយពីភាពផ្អែមល្ហែមនាក់ទាំងពីរដូចជាមិនកើតសោះ ទោះជាមិនសូវជាបញ្ចេញដូចគូរគេក៏ដោយតែក៏មានខ្លះៗស្ទើរតែលើសជាតិស្ករដែរ សកម្មភាពគូរស្នេហ៍នេះដោយខាងប្រុសបានផុសរូបពីរនាក់សម្រាកនៅមាត់ឆ្នេរព្រមជាមួយឃ្លាថា៖ “This is…. Life….”  ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេនៅមានខាងស្រីក៏បានផុសរូបដែលទាំងពីរនាក់នៅក្រោមផ្ទៃសមុទ្រផងដែរ។

រឿងនេះបានធ្វើឲ្យអ្នកគាំទ្រចំអកចំអន់លេងថាសូម្បីនៅក្រោមសមុទ្រក៏ផ្អែមល្ហែមបានដែរ អ្នកខ្លះក៏និយាយថាទឹកសមុទ្រប្រៃតែពេលនេះក្លាយទៅជាផ្អែមអស់ហើយ។

អត្ថបទដោយ : នីត្តា