Rangsit មិននឹកស្មានថាការធ្វើដំណើរទៅជួបភរិយាលើកនេះស្ទើរតែអស់សង្ឃឹមហើយព្រោះតែ….!!

ទោះជាត្រូវនៅឆ្ងាយពីគ្នាជាច្រើនខែដោយសារតែជម្ងឺកូវីដ19 ក៏ដោយ តែពេលនេះលោកក៏មានឪកាសបានទៅដល់ប្រទេសកូរ៉េរួចរាល់ហើយ។

តែការធ្វើដំណើររបស់លោកពិតជាពិបាកខ្លាំងណាស់ព្រោះត្រូវឆ្លងកាត់កន្លែងត្រួតពិនិត្យជិត 10កន្លែងមានការរឹតបន្ទឹងជាខ្លាំងហើយលោកក៏បានផុសរូបព្រមជាមួយ caption ថា៖

After Footer (Active) - damrei Mr1 Zone2

“បទពិសោធន៍ធ្វើដំណើរពេលកូវីដ19 នរណាដែលគ្មានកិច្ចការចាំបាច់មិនបាច់ធ្វើដំណើរមកទេ ទោះបីជាអ្នកទទួលបានវីសាក៏ដោយ ព្រោះវាមិនងាយស្រួសទេត្រូវឆ្លងកាត់ការត្រួតពិនិត្យដល់តែ10 កន្លែងឯណោះ ត្រូវការឯកសារច្រើន។ នេះដោយសារតែមកផ្ទះខ្លួនឯងផង មានការខលសួរបញ្ចក់ហើយបញ្ជក់ទៀតថាពិតជាផ្ទះខ្លួនឯងមែនឬទេ រហូតមកដល់កន្លែងយកកាបូបគិតថាបានសម្រេចហើយបានជួយប្រពន្ធហើយ  មែនហើយ……ដើរចេញមកបានជួបមែន។

តែនៅឆ្ងាយ ចេញមកនិងបានរត់ទៅអោបតែធ្វើមិនបានព្រោះតែនៅមានមួយកន្លែងទៀត ហើយកន្លែងចុងក្រោយនេះនិងបញ្ជូនខ្ញុំទៅខាងរដ្ឋ និយាយស្ដាប់គ្នាមិនបានសោះ បើភរិយាខ្ញុំមិននៅត្រង់និងទេច្បាស់ជាគេបញ្ជូនទៅបាត់ហើយ ពេលបានមកដល់ផ្ទះដូចជាទទួលបានការលួងចិត្តពីខាងរដ្ឋគេដោយបានផ្ញើររបស់ញុំាជាច្រើនមកឲ្យទទេៗ នេះគ្រាន់តែនិយាយត្រួសៗទេ ចាំតាមដានលម្អិតនៅប៉ុស្ដន៍  #fatmangochannel  #ឃុំខ្លួនថ្ងៃទី1″

ចំណែកឯហ្វេនៗ និងមិត្តភ័ក្ករួមវិស័យសិល្បៈបានចូលទៅសម្ដែងក្ដីរីករាយចំពោះលោក Rangsit ដែលបានជួយមុខភរិយាជាទីស្រលាញ់ហើយ។

អត្ថបទដោយ : នីត្តា