ជាការពិតណាស់ ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ គូស្នេហ៍តារាចម្រៀងល្បីឈ្មោះលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនច្រណែនខ្លាំងណាស់។
ជាក់ស្ដែងថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស កាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញលោក ជី ដេវីត បង្ហោះរូបភាពនាឡិកាដៃម៉ាក់ល្បី Rolex ដាំពេជ្រដ៏ស្រស់ស្អាតមួយ ដែលជាកាដូកញ្ញា ទេព បូព្រឹក្ស ជូនដល់លោក ហើយវាមានតម្លៃថ្លៃរហូតដល់ខ្ទង់ ២,៣១៥០ ដុល្លារឯណោះ។
ក្នុងនោះលោក ជី ដេវីត ក៏បានពោលពាក្យអរគុណទៅកាន់គូស្នេហ៍ថា «ទីបំផុតអរគុណ អូនសសម្លាញ់ ហិហិ Sim TepBoprek»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងច្រណែនលោក ជី ដេវីត ដែលមានគូស្នេហ៍ស្រលាញ់ និងហ៊ានចំណាយលុយរាប់មឺុនដុល្លារទិញនាឡិកាដៃជូនបែបនេះទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី