ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលមួយរយៈចុងក្រោយនេះ មហាជនជាច្រើនបាននាំគ្នាចេញមុខរិះគន់តារាថៃស្រី Ice Preechaya ថានាងងប់និងការកែសម្ផស្សពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពេលនេះប្រែមុខមាត់ប្លែកមើលសឹងតែមិនស្គាល់ថែមទៀតផង។
ដោយឡែកក្រោយពេលមានមតិរិះគន់នេះកាន់តែច្រើនឡើងៗ ស្រាប់តែថ្មីៗនេះ នាងក៏បានចេញមុខបកស្រាយយ៉ាងច្បាស់ៗថា៖
«រឿងវះកាត់កែសម្ផស្សបន្ថែមហ្នឹងមែនទេ? ខ្ញុំសូមនិយាយថា វាគឺជាការគិតរបស់ពួកគេម្នាក់ៗ ហើយក៏មានអ្នកនិយាយខ្លាំងជាងនេះទៅទៀត។ តែខ្ញុំមិនប្រមូលវាទុកក្នុងអារម្មណ៍ទេ ព្រោះវាមិនមែនជារឿងដែលមានតម្លៃអ្វី ប្រសិនបើខ្ញុំ ប្រមូលរាល់មតិយោបល់ទាំងនោះទុកនៅក្នុងក្បាល ពេលនេះ ប្រហែលជាខ្ញុំ ផ្ទុះឡើងបាត់ទៅហើយ»។
ក្រោយពេលលឺបែបនេះ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើន កាន់តែសរសើរចិត្តតារាស្រីរូបនេះ ទោះបីជាមានមហាជនមួយចំនួនរិះគន់នាងខ្លាំងៗ តែនាងនៅតែមិនខ្វល់ព្រោះនាងគិតថាវាគ្មានតម្លៃសម្រាប់នាងនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី