Bow Maylada ក្រោយពីរើពីប៉ុស្ដន៍លេខ 7 មកទ្រនំថ្មីប៉ុស្ដន៍លេខ 3 បានទទួលការសម្ដែងរឿងថ្មីគូជាមួយ Nadech ថែមទៀត និយាយបានថាមានការមិនពេញចិត្តច្រើនទៅតែមកថែមការមិនពេញចិត្តកាន់តែខ្លាំងនៅពេលដែលនាងស្លៀកសំលៀកបំពាក់ដូច Yaya ត្រូវបានគេជេយ៉ាងធ្ងន់ធ្ងរ។
ពេលនេះគ្រប់គ្នាកំពុងតែតាមដានរឿងរបស់កញ្ញា Bow ជាខ្លាំងនៅពេលដែលនាងរើទ្រនំចាស់មកកាន់ទ្រនំថ្មីហើយបានសម្ដែងជាមួយតារាប្រុសល្បីដូចជា Nadech ចាត់ទុកថាវ៉ាផ្លូវកោងហើយ។
ជាក់ស្ដែងពេលនេះ Bow បានជួបនិងរឿងមិនពេញចិត្តថ្មីមួយទៀត ក្រោយពីនាងបានស្លៀកឈុតដូច Yaya ថតផុសជាមួយដើមឈើ មានអ្នកចូលមក comment សរសើរពីសម្រស់ស្រស់ស្អាតទាំងឈុតនិងមា្ចស់ឈុត តែក្នុងនោះក៏មានអ្នកចូលមក comment ជេប្រមាថនាងដោយពាក្យធ្ងន់ធ្ងរផងដែរ។
អត្ថបទដោយ : នីត្តា