ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Mark Prin និងកញ្ញា Kimberley កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនច្រណែន និងទន្ទឹងរង់ចាំដំណឹងល្អរបស់អ្នកទាំងពីរគ្រប់ៗគ្នាទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ លោក Mark Prin បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងរំភើប ជាមួយនិងការបកស្រាយទាក់ទងនិងរឿងរៀបការទៅថ្ងៃអនាគត់របស់លោកថា៖
«ខ្ញុំបានពិភាក្សាគ្នាជាច្រើនជាមួយនឹង Kimberley អំពីពិធីមង្គលការរបស់ពួកខ្ញុំ។ ទោះយ៉ាងណាយើងទាំងពីរនាក់មិនទាន់គិតនៅឡើយទេថានឹងធ្វើនៅក្នុងខែ ឬឆ្នាំណាឲ្យប្រាកដ ដោយសារតែអំឡុងពេលនេះ គឺដូចជាខ្ញុំធ្លាប់បានប្រាប់អ៊ីចឹងថា ខ្ញុំកំពុងសន្សំប្រាក់បន្ថែមសិន ដើម្បីរៀបពិធីនេះឲ្យបានអធិកអធមបន្តិច។ ប៉ុន្តែទោះបីជាយ៉ាងណាកូនក្រមុំរបស់ខ្ញុំគឺជា Kimberley មិនមែនអ្នកផ្សេងឡើយ»។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តជំនួសតារាស្រី Kimberley ថ្វីត្បិតតែគូស្នេហ៍មិនទាន់បញ្ជាក់ថ្ងៃរៀបការ តែលោកក៏បានបញ្ជាក់ថាកូនក្រមុំលោកគឺជានាងមិនមែនអ្នកផ្សេងឡើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី