ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រីល្បីឈ្មោះ Baifern កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈការតុបតែងខ្លួនប្លែកៗរបស់នាង មើលទៅពិតជាទាក់ទាញខ្លាំងណាស់។
ជាក់ស្ដែងដូចដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួន ជាមួយស្ទាយ៍ថតរូបយ៉ាងប្លែក ដោយក្នុងនោះនាងបាន ដេកទ្រ ចង្កេះ ហើយលើកជើងទៅលើទ្រមេឃ ជាមួយនិងការលេងទឹកមុខធម្មតា មើលទៅហាក់បីដូចជាមិនប្រឹកអ្វីបន្ដិចទាល់តែសោះ ធ្វើឲ្យហ្វេនៗឃើញហើយភ្ញាក់ផ្អើលខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ គ្រប់គ្នាក៏កាន់តែសរសើរតារាស្រីរូបនេះ ចេះនឹករកវិធីថតរូបប្លែកៗ និងមើលទៅទាក់ទាញខ្លាំងគួរឲ្យចាប់អារម្មណ៍ណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី