បងស្រីរបស់កញ្ញា Taew បានផុសប្រកាសស្នើរសុំការបរិចាគឈាមជាប្រញ៉ាប់ ដោយសារតែលោកប៉ារបស់នាងត្រូវការបា្លកែតឈាម។ ពេលនេះគ្រប់គ្នាកំពុងតែរួមគ្នាជួយចែករំលែកដើម្បីឲ្យពត៌មាននេះបានផ្សាយចេញឆាប់រហ័ស។
ក្រោយពេលដែលកញ្ញា Taew បានបង្ហើបប្រាប់ថាលោកប៉ាត្រូវបានជួបឧបត្ដិវហេតុត្រូវចូលវះកាត់ចំនួន 5ដងមកហើយ តែក៏ត្រូវរក្សាតាមដានមើលអាការៈនៅបន្ទប់ CCU ហើយកន្លងមកគ្រួសាររបស់នាងក៏បានពឹងផ្អែកលើបុណ្យកុសលដែលខិតខំធ្វើបុណ្យដាក់ទានជាច្រើនដើម្បីជួយជម្រុញឲ្យលោកប៉ាឆាប់ជាសះស្បើយមួយផ្នែកទៀតផងដែរ។
ជាក់ស្ដែងបងស្រីរបស់ Taew ក៏បានផុសប្រកាសស្នើរសុំការបរិច្ចាគឈាមនៅលើបណ្ដាញសង្គម Instagram ថា៖ ត្រូវការប្លាកែតឈាមជាបន្ទាន់!!! ជួយដល់អ្នកជម្ងឺឈ្មោះ Narong Temirak
បុគ្គលិកលក្ខខណ្ឌអ្នកបរិច្ចាគគឺ
1. ភេទប្រុស អាយុ 18-50 ឆ្នាំ
2. មានទម្ងន់ចាប់ពី 55 គីឡួឡើង
3. ជាអ្នកដែលធ្លាប់បរិច្ចាគឈាមជូនដល់មន្ទីពេទ្យជាតិហើយមានរយៈគម្លាតចាប់ពី 6ខែ (បើមានលិខិតបញ្ជក់ជួយនាំមកជាមួយផង)
4. មិនមានជាតិខ្លាញ់ក្នុងខ្លួនច្រើន
5. មិនប្រើថ្នាំបំបាត់ការឈឺចាប់អាស្ពីរីន ៥ ថ្ងៃមុនពេលបរិច្ចាគ
អត្ថបទដោយ : នីត្តា