ក្នុងកំឡុងពេលដែលគ្រួសាររបស់កញ្ញា Taew កំពុងតែត្រូវការកម្លាំងចិត្តក្រោយពីបានប្រកាសស្នើរសុំការបរិច្ចាគប្លាកែតឈាមដើម្បីជួយដល់លោកបា៉ដែលជួបឧបត្តិវហេតុនិងវះកាត់អស់ចំនួន 5ដង និងត្រូវរក្សាខ្លួននៅក្នុងបន្ទប់ CCU ហើយមិត្តភក្ដ័បងប្អូនរួមការងារបានជួយចែកចាយពត៌មាននេះយ៉ាងឆាប់រហ័សដើម្បីរកសប្បុរសជន។
ពេលថ្មីៗនេះលោក Ash ដែលត្រូវជាអតិតសង្សារបស់នាងក៏បានចេញមុខមកជួយយកអាសារបរិច្ចាគជួយដល់លោកប៉ារបស់នាង។
ក្រៅពីនេះក៏នៅមានស្វាមីរបស់ Mew ដែលជាមិត្តសម្លាញ់បានធ្វើដំណើរមកជួយម្នាក់ទៀត បន្ទាប់មក Taew ក៏បានផុសថ្លែងអំណរអរគុណតាមរយៈ Instagram សម្រាប់ការជួយរបស់អ្នកទាំងពីរ។
អត្ថបទដោយ : នីត្តា