ដម្លឹងផង! Chompoo ស្រែកយំខ្លាំងៗ ក្រោយឃើញកាដូដែលមិត្តជូនថ្ងៃខួប!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីថ្ងៃខួបកំណើតឈានចូលអាយុ៣៩ឆ្នាំរបស់តារាថៃស្រីល្បីឈ្មោះ Chompoo Araya អ្នកនាងបានរៀបចំកម្មវិធីញាំអាហារជុំគ្នាជាមួយនិងក្រុមគ្រួសារ និងមិត្តភក្ដិជិតស្និតជាច្រើន មើលទៅពោលពេញដោយភាពសប្បាយរីករាយខ្លាំងណាស់។

ដោយឡែកក្រោយកម្មវិធីខួបកំណើតកន្លងផុតទៅភ្លាម គ្រប់គ្នាក៏បានឃើញវីដេអូមួយរបស់តារាស្រី Ploy Chavaporn ដែលជាមិត្តល្អបំផុតរប​ស់ Chompoo បង្ហោះក្នុងបណ្ដាញសង្គម បង្ហាញពីសកម្មភាព Chompoo ស្រែកទ្រហោយំ ក្រោយពេលឃើញកាដូដែលនាងបានជូនក្នុងថ្ងៃខួបកំណើត ដែលជារូបថតកូនភ្លោះទាំងពីររបស់នាង ដែល Ploy Chavaporn ថតដោយផ្ទាល់ដៃ និងរៀបចំក្នុងក្នុងស៊ុមយ៉ាងស្រស់ស្អាតសម្រាប់អ្នកនាងទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តជំនួស Chompoo ដែលមានមិត្តភក្ដិល្អបែបនេះ ហើយក៏សរសើរពីទំនាក់ទំនងអ្នកទាំងពីរនៅតែល្អចំពោះគ្នារហូត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

 

View this post on Instagram

 

A post shared by Ploy Chava (@ploychava) on

អត្ថបទដោយ៖ស៊ីវលី