ផ្អើលអស់អ្នកសិល្បៈ! អតីតតារាសម្តែង ជុំ ស៊ីថា បង្ហាញអេកូកូនភ្លោះ៣នៅក្នុងផ្ទៃភរិយា!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ លោក ជុំ ស៊ីថា ដែលជាអតីតតារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះលោកបានប្ដូរអាជីពទៅជាមន្ត្រីនគរបាលម្នាក់យ៉ាងស្រស់សង្ហាផងដែរ។

ដោយឡែកថ្វីត្បិតតែពេលនេះលោកបានបញ្ចប់អាជីពជាអ្នកសិល្បៈក៏ពិតមែន តែមហាជននិងហ្វេនៗជាច្រើននៅតែស្រលាញ់និងតាមដានជីវិតឯកជនរបស់លោក និងក្រុមគ្រួសារដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកបង្ហោះរូបភាពបង្ហាញពីអេកូកូនភ្លោះ៣ដែលនៅក្នុងផ្ទៃភរិយាលោក ធ្វើឲ្យមិត្តៗក្នុងរង្វង់សិល្បៈឃើញហើយ នាំគ្នាអបអរសាទរដល់លោកគ្រប់ៗគ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះតារាប្រុសរូបនេះក៏បញ្ចេញសារអបអរដ៏ខ្លួនឯងនិងក្រុមគ្រួសារដែរថា «រឿងមិននឹកស្មានដល់ កូនមួយមើលចង់ស្ត្រេសម្តងៗ ព្រឹកមិញអេកូឃើញកូនភ្លោះ៣ សប្បាយចិត្តខ្លាំងណាស់ តែអាណិតប្រពន្ធគាត់មានមាឌតូចមិនដឹងពិបាកយ៉ាងណាទេ។ ទារកក្នុងផ្ទៃបាន ១០អាទិត្យនិង០៣ថ្ងៃហើយ សង្ឃឹមថាប្រុសទាំងអស់ទៅចុះ»៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី