កូនល្អមែន! ឈិត សុវណ្ណបញ្ញា ធ្វើពិធីក្រុងពាលីបុកគ្រឹះសង់ផ្ទះ ជូនឪពុកទៀត!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃកញ្ញា ឈិត សុវណ្ណបញ្ញា កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការចេញបទចម្រៀងថ្មីៗ ឬក៏សកម្មភាពរស់នៅប្រចាំថ្ងៃរបស់នាងនោះទេ។

ជាក់ស្ដែងដូចជាព្រឹកមិញនេះនាង បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាព ជុំគ្រួសារ ក្នុងសកម្មភាពប្រារព្ធពិធីក្រុងពាលីបុកគ្រឹះសង់ផ្ទះថ្មីជូនឪពុកជាទីស្រលាញ់របស់ខ្លួន ឃើញហើយនរណាក៏បង្ហាញអារម្មណ៍រំភើបជំនួសឪពុកនាងដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏កាន់តែសរសើរទឹកចិត្តតារាស្រីរូបនេះ ដែលខិតខំប្រឹងប្រែងរកលុយ រហូតដល់ពេលនេះមានលទ្ធភាពសង់ផ្ទះមួយខ្នងសម្រាប់ឪពុកទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី