ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Kimmy Kimberley ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យបច្ចុប្បន្ននេះ ពិសេសនោះគឺអ្នកដែលនិយមតាមដានរឿងភាគថៃ តែងតែសរសើរពីទេពកោសល្យ និងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
ជាក់ស្ដែងថ្មីៗនេះ មានបានផ្លាស់ប្ដូរស្ទាយ៍ថ្មី ធ្វើឲ្យហ្វេនៗឃើញហើយ ពិតជាមានអារម្មណ៍ថាប្លែកភ្នែកខ្លាំងណាស់ ព្រោះកន្លងមកធ្លាប់តែឃើញនាងលេងស្ទាយ៍សក់វែងអន្លាយ តែពេលនេះនាងបែរជាលេងស្ទាយ៍សក់ខ្លី ធ្វើឲ្យសម្រស់កាន់តែលេចធ្លោរមិនធម្មតានោះទេ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាឃើញតារាស្រីរូបនេះ លេចស្ទាយ៍សក់ខ្លីត្រឹមក បែបនេះ ឃើញហើយពិតជាប្លែកភ្នែក និងស្រស់ស្អាតខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖