នរណាមិនប្រាថ្នា! ស៊ុក សុភា ធ្វើរឿងបែបនេះក្នុងគ្រួសារទៀតមិនចាំតែប្រពន្ធនោះទេ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែអតីតតារាសម្ដែងប្រុសលោក ស៊ុក សុភា បានឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន តែមហាជនជាច្រើននៅតែចាប់អារម្មណ៍លោក ពិសេសនោះគឺតាមរយៈសកម្មភាពរស់នៅក្នុងគ្រួសារលោកនោះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះលោកបាន ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការសរសើរ នៅពេលឃើញរូបភាពលោកបង្ហាញពីសកម្មភាព ធ្វើកិច្ចការផ្ទះ ព្រមទាំងជួយបោក និងហាលខោអាវជូនភរិយា និងកូនៗ មើលទៅលោកពិតជាមេគ្រួសារដ៏ល្អម្នាក់ពិតមែន។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរតារាប្រុសរូបនេះ ជាពិសេសនារីៗ ពោលពាក្យសរសើរថាលោកជាស្វាមីដ៏ល្អ ចេះជួយទុក្ខធុរៈគ្រួសារ មិនបញ្ចាំថានេះជាការងារនរណានោះទេ លោកអាចធ្វើបានទាំងអស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី