ពេលនេះយល់ថាក្មេងតូចថ្ពាលប៉ោងៗសំណព្វចិត្តរបស់ហ្វេនៗ Bow Maylada ដូចជាធំពេញក្រមុំហើយ ថែមទាំងមានភាពស៊ិចស៊ីតិចៗ ឲ្យហ្វេនៗបានឃើញជាញឹកញ៉ាប់រហូតដល់ពេលនេះកំលោះតូចធំសម្រង់ជួរសុំ Add Instagram។
ដោយជាក់ស្ដែងម្ចាស់ខ្លួនបានធ្វើដំណើរទៅសម្រាកលំហែរ នៅផាត់ធីយ៉ា ក៏បានប្រមូលរូបគួរឲ្យស្រលាញ់ផ្ញើរអ្នកគាំទ្របានមើលទាំងអស់គ្នាតែម្ដង។ តែអ្វីដែលកាន់តែអង្រួនបេះដូងអ្នកគាំទ្រនោះគឺភាពស្រស់ស្រាយ ប្រកបផ្សំដោយភាពស៊ិចស៊ីតិចៗ ដែលសាម៉ីខ្លួនបានផុសនៅក្នុង Instagram @bow_maylada ដែលនាងកំពុងអង្គុយនៅមាត់ស្រះទឹកជាមួយអាហារ។
អ្វីដែលអ្នកគាំទ្រឃើញគឺចង្គេះដ៏តូចច្រលឹងរបស់នាង ទោះជាស៊ិចស៊ីតិចៗតែស្អាតខ្លាំង។
អត្ថបទដោយ : នីត្តា