Bella Ranee តែងខ្លួនធម្មតាៗទៅទិញកូនឈើមកដាំស្រាប់តែពេលទៅដល់បែរជាភ្លេច….! (មានរូបភាព)

ចាត់ទុកជានារីម្នាក់ដែលលង់ស្រលាញ់ដើមឈើខ្លាំង សម្រាប់កញ្ញា Bella Ranee ព្រោះចាប់តាំងពីផ្ដើមដាំនិងមើលថែកូនឈើដោយផ្ទាល់ដៃមក ក៏ធ្វើឲ្យនាងដកខ្លួនលែងរួចពិតមែន។

ជាក់ស្ដែង Bella បានផ្លាល់ប្ដូរមកតែងខ្លួនធម្មតាៗដោយពាក់យឺតខោជើងខ្លីដើរផ្សាររុករកទិញកូនឈើមកដាំ ដែលសាម៉ីខ្លួនខានមកទីនេះរយៈពេល 10​ឆ្នាំហើយ តែលើកនេះដើររកទិញខ្លួនឯងម្ដងដើម្បីយកទៅដាំនៅផ្ទះ។

After Footer (Active) - damrei Mr1 Zone2

ក្រៅពីសប្បាយក្នុងការដើរជ្រើសរើសកូនឈើហើយ នាងនៅបានបង្ហាញឲ្យឃើញលុយនៅក្នុងកាបូបដែលមានតែកាកប៉ុន្មានបាត ព្រមទាំងសរសេរ caption បែបហត់នឿយចិត្តថា៖ “មកសួនផ្កា តែយកលុយមកប៉ណ្ណឹង ឆ្ងល់ខ្លួនឯងខ្លាំងណាស់”

អត្ថបទដោយ : នីត្តា