មានក្ដីសុខណាស់! ខួបកំណើតកូនពៅ ព្រាប សុវត្ថិ ទទួលបានពាក្យជូនពរជាច្រើន!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងគ្រួសារកាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈសកម្មភាពសិល្បៈ ឬក៏សកម្មភាពរស់នៅក្នុងគ្រួសារនោះទេ។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ ជាថ្ងៃកំណើតកូនពៅតារាចម្រៀងប្រុសរូបនេះឈ្មោះ សុវត្ថិ សិរីវុឌ្ឍ ក្នុងនោះគ្រប់គ្នាបានឃើញលោកនិងក្រុមគ្រួសារ បានរៀបចំកម្មវិធីមួយជុំគ្រួសារញាំអី នៅជូននំខេក ព្រមទាំងពាក្យជូនពរជាច្រើនទៅ សិរីវុឌ្ឍ មើលទៅពិតជាពោលពេញដោយក្ដីសុខតែម្ដង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញក្រុមគ្រួសារតារាចម្រៀងប្រុសរូបនេះ មានសុភមង្គល ពិតនោះគឺកូនៗចេះស្រលាញ់គ្នា​ និងតែងតែផ្ដល់ភាពកក់ក្ដៅឲ្យទៅទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី