ជាការពិតណាស់ ថ្វីត្បិតតែតារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta ទទួលជោគជ័យក្នុងវិស័យសិល្បៈក៏ពិតមែន តែកន្លងមកតារាស្រីរូបនេះ ក៏បានឆ្លងកាត់រឿងរា៉វក្នុងជីវិតជាច្រើនផងដែរ។
ដោយឡែកស្រាប់តែថ្មីៗនេះ នាងកាន់តែធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនមានការងឿងឆ្ងល់ថែមទៀត ក្រោយពេលនាងបង្ហោះរូបភាពក្នុងឈុតសម្លៀកបំពាក់ស ក្នុងការអប់រំធម៌ ដើម្បីបង្វឹកធ្វើឲ្យចិត្តមានភាពស្ងប់ស្ងៀម និងមិនសូវខ្វាយខ្វលច្រើន ឃើញហើយពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់។
ក្នុងនោះ Sririta ក៏បានរៀបរាប់ក្នុងបណ្ដាញសង្គមខ្លួន ទាក់ទងនិងគោលការណ៍ព្រះធម៍យ៉ាងដូច្នេះដែរថា «Rita បានមកទទួលការសង្កេត។ ខ្ញុំសូមចែករំលែកនូវអ្វីដែលគ្រូបានបង្រៀនខ្ញុំ កុំចាញ់បោកគេអី កុំប្រកាន់ពីនិន្នាការសង្គម អ្វីដែលសំខាន់បំផុតគឺការគិត អភិវឌ្ឍចិត្តឱ្យរឹងមាំ និងនៅជាមួយនឹងបច្ចុប្បន្នភាព»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី