អុញនោះ! Kwan បង្ហាញមុខអត់ក្រែមម្សៅលើកនេះ អ្នកគាំទ្រនាំគ្នាលាន់មាត់ថា «មុខចាស់» គ្រប់គ្នា! (មានរូបភាព)
គិតថានិងមានអ្នកដ្រាម៉ាក្នុង Instagram របស់កញ្ញា Kwan ដែលមានឈ្មោះថា @kwanusa9 ទៅហើយ នៅពេលដែររូបថតរបស់នាងបានផុសទាំងមុខអត់គ្រឿងសម្អាងមុខធម្មជាតិពិតៗក្នុងកំឡុងពេលកំពុងហាត់ប្រាណ។ សាម៉ីខ្លួនបានផុសបង្ហាញហ្វេនៗតែក៏មានអ្នកបណ្ដាញសង្គមមួយចំនួនចូលមក comment សួរថា “ហេតុអ្វីរូបនេះចាស់ម្ល៉េស?”។
ចំណែកឯកញ្ញា Kwan ជាធម្មតានាងក៏ចូលចិត្តក្នុងការនិយាយឆ្លើយតបនិងអ្នកគាំទ្រស្រាប់ទៅហើយ រហូតដល់មាន comment មួយនេះបានសួរដូច្នេះ នាងក៏មិនទុកយូរឆ្លើយតបទៅវិញយ៉ាងខ្លីៗថា “បងចាស់ហើយ”
ខណៈពេលដែរអ្នកគាំទ្រផ្សេងៗបាននាំគ្នានិយាយពីរក្បាលពោះរាបស្មើររបស់នាង បន្ទាប់ពីនាងបានងាកមកធ្វើលំហាត់ប្រាណយ៉ាងយកចិត្តទុកដាក់ ហើយក៏មិនសរសើរមិនបានសម្រាប់ផ្ទៃមុខរបស់នាងទោះជាយ៉ាងម៉េចក៏មើលទៅនៅតែស្អាតដូចដើមគ្មានថ្ងៃប្រែ។
អត្ថបទដោយ : នីត្តា