ជាតារាសម្ដែងស្រីដែលមានទាំងសម្រស់ស្រស់ស្អាតនិងភាពគួឲ្យស្រលាញ់ជាពិសេសភាពស្រស់ស្រាយរបស់នាង សម្រាប់កញ្ញា Yaya ទោះជាអ្នកណាក៏មិនអាចហាមចិត្តមិនលង់ស្រលាញ់បានដែរ។
គ្រប់ពេលដែលនាងចាប់អ្វីកាន់អ្វីថតជាមួយអ្វីក៏មើលទៅមានតម្លៃហើយឡើងថ្លៃទាំងអស់ ទោះបីជារបស់ធម្មតាៗទូទៅក៏ដោយ ជាក់ស្ដែងនាងបានធ្វើឲ្យកូនឈើមួយចំនួនឡើងថ្លៃដោយសារតែការថតគូរជាមួយកូនឈើផុសលើបណ្ដាញសង្គម។
ពេលថ្មីៗនេះ (04 កក្កដា 2020) នៅពេលដែលស្រីស្អាត Yaya បានទៅសម្រាកលំហែរកាយនៅឆ្នេរសមុទ្រតែងខ្លួនសាមញ្ញៗសប្បាយៗ អាវគួឲ្យស្រលាញ់ជាមួយកាបូបត្បាញនិងខោក្រណាត់ថៃ តែគ្រប់គ្នាសង្ស័យថាប្រហែលក្លាយទៅជាម៉ាកយីហោប្រណិតទៀតទេដឹង។
អត្ថបទដោយ : នីត្តា