ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះអតីតតារាសម្ដែងជើងចាស់ និងជាដឹកនាំខ្សែដ៏ល្បីឈ្មោះលោក Tua Sarunyoo តួប្រុស រឿង«ថងខ្វាវ» បានលាចាកលោកនេះហើយ ហើយវាក៏ធ្វើឲ្យមហាជនជាច្រើនសោកស្ដាយ ពិសេសនោះគឺក្រុមគ្រួសារលោកផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងដូចជាថ្មីៗនេះ ភរិយាលោកបានធ្វើរឿងមួយ ធ្វើឲ្យមហាជនជាច្រើនឃើញហើយ ក្ដុកក្ដួលចិត្តនិងនឹករលឹកលោកយ៉ាងខ្លាំង ក្រោយឃើញអ្នកស្រីបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងដំណើរកំសាន្តជាមួយស្វាមី កាលពីពេលដែលលោកនៅមានជីវិត និងរួមជាមួួយសារដ៏ក្ដុកក្ដួលមួយថា៖
«ឃើញរូបភាពអំឡុងពេលដើរលេងជាមួយគ្នា ដើម្បីប្រមូលបទពិសោធជីវិត ពេលនេះគាត់បានទៅឆ្ងាយហើយ ហើយថ្ងៃណាមួយនឹងតាមទៅរក»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាអាណិតអ្នកស្រី និងសរសើរទឹកចិត្តស្រលាញ់របស់អ្នកស្រីចំពោះស្វាមី ទោះលោកចែកឋានទៅក៏មិនបំភ្លេចអនុសាវរីយ៍ធ្លាប់សាងជាមួយគ្នាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី