ជាតារាស្រីម្នាក់ដែលមានមុខមាត់ផ្អែមល្ហែមទន់ភ្លន់គួឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសក្នុងសភាពស៊ិចស៊ីៗ ស្អាតមិនចាញ់អ្នកដទៃប៉ុន្មានទេ។
សម្រាប់កញ្ញា Min Peechaya ក្រៅពីមានលោកប៉ាជាកំពូលអ្នកហួងហែងកូនស្រីហើយនៅមានកម្លោះសង្ហាយ៉ាងលោក Oat-Pitak Phathatham ចាំជួយមើលគ្មានឲ្យផុតពីខ្សែរភ្នែកម្នាក់ទៀត។
ជាក់ស្ដែងពេលថ្មីៗនេះ Min បានមានពេលវេលាទៅសម្រាកលំហែរកាយនៅឯសមុទ្រជិតៗដូចជាផាត់ធីយ៉ា ទើបសាម៉ីខ្លួនបានឆ្លៀតឪកាសពាក់ឈុតហែលទឹកបង្អួតឲ្យអ្នកគាំទ្ររំជួយចិត្តលេង ព្រោះតែឈុតដែលនាងពាក់និងគឺជាឈុតពណ៌ផ្កាឈូកខ្ចី រួមផ្សំជាមួយការបញ្ចេញសាច់សរខ្ចីតិចៗរបស់់នាង
“ស្មានិងខ្នងអ៊ុំមិនថា#សម្រាកលំហែរ”
ធ្វើឲ្យអ្នកគាំទ្រផ្អើលជាន់ជើងគ្នាមកចុចឡាយភ្លាមៗមិនទុកចាំស្អែក ថែមទាំងសរសើរមិនដាច់ពីមាត់ថា សាក់សមខ្លាំងណាស់ទាំងឈុតទាំងម្ចាស់ឈុតស្អាតខ្លាំងណាស់។
អត្ថបទដោយ : នីត្តា