Bow និង Mik ស្និតស្នាលគ្នាខ្លាំងរហូតធ្វើឲ្យអ្នកគាំទ្រទ្រាំមិនបានក៏និយាយថា….! (មានរូបភាព)

ក្រោយពីស្រីស្អាតសំបូរស្នេហ៍ផ្លាស់ប្ដូរប៉ុស្ដន៍ទូរទស្សន៍ពីប៉ុស្ដន៍លេខ 7មកប៉ុស្ដន៍លេខ 3 កញ្ញា​ Bow Maylada បានធ្វើឲ្យអ្នកគាំទ្រលួចមានការព្រួយបារម្ភចំពោះទំនាក់ទំនងស្នេហាជាមួយបុរសសង្ហារយ៉ាងលោក Mick ព្រោះតែពេលនេះអ្នកទាំងពីរបានឃ្លាតឆ្ងាយពីគ្នាហើយ។

តែថ្មីៗនេះអ្នកគាំទ្ររបស់នាងដូចជាបានធូរស្រាលចិត្តហើយ ព្រោះតែអ្នកទាំងពីរបានបង្អួតភាពផ្អែមល្ហែមយ៉ាងស្អិតរមួតលើបណ្ដាញសង្គម Instagram គ្មានស្ទាក់ស្ទើរបន្ទិចណាសោះ។

ដោយកញ្ញា Bow និងលោក Mick បានផុសរូបស្និតស្នាលតាមរបៀបភាសាអ្នកស្រលាញ់គ្នានៅឯឆ្នេរសមុទ្រ រហូតធ្វើឲ្យបងៗ មិត្តភ័ក្ដ នៅក្នុងវិស័យសិល្បៈចូលទៅ Comment ញ៉ោះលេងថា “ចង់ទៅអង្គុយនៅកណ្ដាល!!//ធ្វើជាតួឈ្លានី្នស” តារាសម្ដែងនិងអ្នកគ្រប់គ្រងការដឹងនាំសម្ដែងក៏ចូលមកញ៉ោះលេងដែរថា “ផ្អែមៗៗៗៗ”

រួមទាំងអ្នកគាំទ្រចូលមក comment ថាផ្អែមដល់ថ្នាក់ពិភពលោកក្លាយជាពណ៌ផ្កាឈូកអស់ហើយ!

អត្ថបទដោយ : នីត្តា