អូហូ! Koi ចេញមុខបកស្រាយភ្លាមៗ ក្រោយមានព័ត៌មានថា Pors​he កំពុងតាមចែចង់!(មានរូបភាព)

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនបាននាំគ្នាភ្ញាក់ផ្អើល នៅពេលលេចលឺព័ត៌មានថាតារាសម្ដែងថៃប្រុសល្បីឈ្មោះ Porshe Saran បានកំពុងតែព្យាយាមតាមចែចង់តារាស្រី Koi Arachaporn តាមរក្សាបណ្ដាញសង្គម ព្រោះគ្រប់គ្នាតែងតែឃើញតារាប្រុសរូបនេះ ចូលទៅខមិនលើគ្រប់រូបភាពរបស់ Koi។

តែយ៉ាងណាមិញ គ្រាន់តែព័ត៌មាននេះលេចលឺចេញទៅមិនបានប៉ុន្មានផង Koi ក៏ចេញមុខបកស្រាយយ៉ាងច្បាស់ៗថា «ខ្ញុំបានឃើញព័ត៌មាន បានចេញផ្សាយជាហូរហែរ ដោយបានយល់ច្រឡំមកលើខ្ញុំជាមួយនឹងបងប្រុសម្នាក់នោះ (Porshe)។ តាមពិតទៅ ខ្ញុំមិនដែលស្គាល់គាត់នោះឡើយ ហើយក៏មិនដែលសូម្បីទាំងរួមការងារ ឬនិយាយជាមួយគ្នា ប៉ុន្តែខ្ញុំតែងតែឃើញគាត់ (Porshe) ចូលមកខមិនជារូប Emoji សើច រាល់ផុសរបស់ខ្ញុំនៅលើអ៊ីនស្តាក្រាមជាញឹកញាប់។ ខ្ញុំគិតថា ជារឿងធម្មតានោះទេ គាត់គ្រាន់តែពេញចិត្តជាមួយនឹងការងាររបស់ខ្ញុំប៉ុណ្ណោះ ដូច្នេះ ខ្ញុំមិនអាចបញ្ជាក់ថា ពួកយើងគឺមានទំនាក់ទំនងនឹងគ្នាឬអត់បាននោះទេ។ ហើយពេលនេះខ្ញុំក៏មិនទាន់គិតគូដល់រឿងមានគូរស្រករអីដែរ ព្រោះចង់នៅធ្វើការឲ្យបានល្អសិន…»។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនក៏បានយល់ច្បាស់ និងលែងសង្ស័យថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងគ្នាទៀតដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី