កាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទរបស់កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា «វាលត្រែងវាលស្មៅ» កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ព្រោះតែបទនេះពិរោះនិងមានអត្ថន័យខ្លាំងណាស់។
តែអ្វីដែលធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ បទថ្មីនេះគេឃើញមានការចូលរួមសម្ដែងដោយក្មួយស្រីតារាប្រុសរូបនេះ ជាមួយនិងកាយវិការយ៉ាងរស់រវើក និងសម្រស់ស្រស់ស្អាត ពិសេសពេលថតជាមួយលោក ខេមរៈ សិរីមន្ត ដែលជាពូ មើលទៅសក្ដិសមគ្នាមិនដូចពូនិងក្មួយនោះទេ។
មិនត្រឹមតែប៉ុនណោះ តាមរយៈបទចម្រៀងថ្មីនេះ មហាជនជាច្រើនក៏សរសើរពីសមត្ថភាពសម្ដែងរបស់ក្មួយស្រីតារាចម្រៀងប្រុសរូបនេះ ពិតជាសម្ដែងបានល្អមែន ខណៈទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងតែប៉ុនណោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី