ប្រែប្រួលណាស់! ម៉ា ច័ន្ទបញ្ញា ទម្លាយរូបចាស់ជាមួយ ទេព បូព្រឹក្ស កាលចូលសិល្បៈដំបូងៗ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែពេលនេះតារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា និងកញ្ញា ទេព បូព្រឹក្ស ពុំសូវមានការងារជាមួយនិងគ្នាក៏ពិតមែន តែកាលពីមុនអ្នកទាំងពីរក៏ជាមិត្តភក្ដិល្អ និងធ្លាប់មានការងារសិល្បៈជាមួយនិងគ្នាដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាពមួយសន្លឹកមួយនិងកញ្ញា ទេព បូព្រឹក្ស បង្ហាញពីរូបសម្រស់អ្នកទាំងពីរកាលពីចូលប្រឡូកក្នុងវិស័យសិល្ប​ៈដំបូងៗ ពិតជាក្មេងខ្លាំងណាស់ មើលទៅពិតជាប្រែប្រួលតែម្ដង។

តែយ៉ាងណាមិញតាមរយៈរូបភាពនេះ មហាជនជាច្រើនក៏ភ្ញាក់ផ្អើលដែរថា ព្រោះមិននឹកស្មានថាតារាទាំងពីររូបនេះ កាលពីមុនធ្លាប់ស្គាល់គ្នានោះទេ ព្រោះបច្ចុប្បន្ននេះមិនសូវដែលឃើញអ្នកទាំងពីរ រួមការងារនិងគ្នាសោះ ស្រាប់តែអ្នកទាំងពីរមិនស្គាល់គ្នាទៀតផង៕

After Footer (Active) - damrei Mr1 Zone2

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី