អុញនោះសម្ដែងលេងសោះតែ Aum​ Patcharapa ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់មែនទែនថានាង…..!

រាប់ថាជាតារាសម្ដែងស្រីដែលមានប្រជាប្រិយភាពខ្លាំងហើយក៏មានចិត្តសប្បុរសលូកដៃទៅជួយអ្នកខ្វះខាតនៅក្នុងសង្គមជាញឹកញ៉ាប់ សម្រាប់តារាស្រីស្អាត Aum​ Patcharapa តែថ្មីៗនេះបែបជាមានអ្នកលេងបណ្ដាញសង្គមចេញមកcommnet ដ្រាម៉ានៅលើ Instagram របស់កញ្ញា Aum​ ហើយបានធ្វើឲ្យអ្នកគាំទ្ររបស់នាងមិនពេញចិត្តក៏ព្រួតគ្នាចាត់ការអ្នកថាឲ្យនាងយ៉ាងចាស់ដៃវិញភ្លាមៗ

មូលហេតុកើតចេញពី Aum​ បានផុសរូបលើ Instagram ជារូបជួបជុំគ្នារវាងនាងនិងអ្នកគ្រប់គ្រងព្រមជាមួយនិងលោក Mick ជាមួយនិងឃ្លាថា “មោះញុំាបាយជាមួយគ្នា ទាយមើលថាបង A អស់ប៉ុន្មាន ស្រលាញ់ណាចាត្រូវប្លន់លុយរហូត”

After Footer (Active) - damrei Mr1 Zone2

ក្រោយពីនាងបានផុសក៏មានអ្នកលេងបណ្ដាញសង្គមចូលមក commnet ថា “យកពេលវេលាស៊ីឆ្ងាញ់ដេកស្រួលទៅជួយអ្នកដែលគេខ្វះខាតល្អជាងទេដឹងចា”

រឿងនេះបានធ្វើឲ្យហ្វេនៗរបស់នាងទ្រាំមិនបានក៏ហែរគ្នាចូលទៅ commnet តបតនិងអ្នកនិយាយមិនល្អខាងដើមថា​ “ការដ៏គិតថោកទាប,​ អ្នកនាង Aum​ ជួយរហូតនិង តែមិនដែលអួតទេ, បើមិនដឹងកុំចេះេចញមុខមក commnet…….បែបនេះគេថា ថោកបំផុតហើយចា” នៅមានច្រើនទៀតរាប់រយឯណោះ

អត្ថបទដោយ : នីត្តា