ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បើគិតមកទល់នឹងពេលនេះកញ្ញា ទេព បូព្រឹក្ស បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃនេះនាងក៏ទទួលបានជោគជ័យ និងមានការងារជាច្រើនផងដែរ។
ដោយឡែកស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ និងគូស្នេហ៍ បានធ្វើការបង្ហាញពីសកម្មភាពទិញគ្រឿងអលង្ការ និងសម្ភារៈទំនើបៗ រួមទាំងរថយន្តតម្លៃថ្លៃកប់ៗទៀតផង ហើយក្នុងនោះក៏មានមនុស្សមួយចំនួនបាននិយាយងាកងាយទៅនាងថា «ត្រឹមតែជាតារាមានលុយរហូតដល់ជិះរថយន្តទំនើបៗបែបនេះ វាគ្មានតម្លៃនោះទេ»។
យ៉ាងណាមិញក្រោយពេលមានសម្ដីមិនសមរម្យមួយចំនួនទៅកាន់តារាស្រីរូបនេះបែបនេះ នាងក៏បានចេញមុននិយាយក្នុងវីដេអូឡាយ និងបង្ហើបពីប្រាក់ចំណូលក្នុងមួយខែៗរបស់ខ្លួនថា «សព្វថ្ងៃនេះនាង ផ្សព្វផ្សាយផលិតផល ឲ្យគេ ១០ផលិតផល ហើយក្នុងមួយផលិតផល មួយខែនាងទទួលបានប្រាក់ ២៥០០ ដុល្លារ ទៅ ៣០០០ ដុល្លារឯណោះ។ ហើយនាងខំប្រឹងធ្វើការព្រោះ នាងធ្លាប់ក្រ ចំណែកអ្នកដែលថាខ្លួនមានលុយហើយមិនចេះធ្វើបុណ្យនោះ វាមិនពិតនោះទេ នាងធ្វើបុណ្យមិនចូលចិត្តបង្ហាញលើបណ្ដាញសង្គមប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ពេលធ្វើបុណ្យនាងមិនចង់ទាញយកផលប្រយោជន៍ទេ»៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី