ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រី Ice Apitsada ដែលនិយមសម្ដែងជាតួអង្គកាច់ឆ្នាស់ និងចិត្តអាក្រក់ បានយ៉ាងល្អ ធ្វើឲ្យមហាជនជាច្រើនសរសើរពីសមត្ថភាពនាងយ៉ាងខ្លាំងថែមទៀតផង។
ដោយឡែកងាកទៅមើលជីវិតក្រៅឆាករបស់តារាស្រីរូបនេះវិញ នាងពិតជាកត្តញ្ញូញស្រលាញ់គ្រួសារខ្លាំងណាស់ ដូចជាថ្មីៗនេះ នាងបានរៀបចំខួបកំណើតឲ្យម្ដាយជាទីស្រលាញ់របស់ខ្លួន ពោលពេញដោយសុភមង្គល និងសប្បាយរីករាយជាទីបំផុត នេះពិតជាកូនល្អពិតមែន។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសរសើរតារាស្រីរូបនេះ ថ្វីត្បិតតែក្នុងរឿងចូលចិត្តសម្ដែងជាតួកាចឆ្នាស់ចិត្តអាក្រក់ នៅជីវិតពិតនាងបានផ្ដល់ការស្រលាញ់ដល់ក្រុមគ្រួសារយ៉ាងកក់ក្ដៅ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖