កំពូលស្វាមីប្រចាំឆ្នាំលោក Rangsit ធ្វើឲ្យបណ្ដាភរិយានាំគ្នាច្រណែននិង comment ស្ទើរតែផ្ទុះ Instagram ដោយសារតែលោក…..! (មានរូបភាព)
ព្រមទទួលស្គាល់រហ័សនាមសា្វមីថ្នាក់ជាតិ Rangsit ក្រោយពីបានធ្វើដំណើរទៅមើលថែ Makmong ជាតារាបង្ហាញម៉ូតកូរ៉េហើយជាភរិយាដែលកំពុងតែពរពោះយ៉ាងធំជិតសម្រាលបុត្រហើយ
ដោយសារតែបែកគ្នាមួយរយៈវែងព្រោះតែកូវីដ-19 ដល់ពេលមកជួបគ្នា លោក Rangsit មើលថែមិនឲ្យឃ្លាតសូម្បីតែបន្ទិចណាឡើយ ហើយបានផុសវីឌីអូដែលបង្ហាញពីការមើលថែភរិយាយ៉ាងល្អ ដូចនៅក្នុងរឿងភាគកូរ៉េរហូតធ្វើឲ្យបណ្ដារជនហែរគ្នាសរសើរពីកំពូលស្វាមីលំដាប់ជាតិ
លោកបានផុសវីឌីអូភ្ជាប់ជាមួយឃ្លាថា “សុភមង្គលស្ថិតនៅក្នុងចិត្តយើងជាអ្នកកំណត់” នៅក្នុងវីឌីអូនោះលោកបានមើលថែប្រពន្ធកំពុងពរពោះហើយត្រូវរងចាំជណ្ដើរយន្ដ លោកបានលត់ជង្គង់ចុះឲ្យភរិយាអង្គុយពីលើដើម្បីកុំឲ្យឈរហត់យូរ ចាំក្រៀចាំទ្រគ្រប់ពេល ថែមទាំងបានដោះស្បែកជើងឲ្យភរិយា ដើម្បីកុំឲ្យពិបាកអោនដោះ លោកមើលថែបានយ៉ាងល្អព្រមទាំងនិយាយថា “អ្នកម៉ាក់គាត់លះបង់ច្រើនហើយ”
រហូតធ្វើឲ្យបណ្ដារភរិយានៅក្នុងវិស័យសិល្បៈហែគ្នាមក comment កោតសរសើរថា “លោកស្វាមីថ្នាក់ជាតិ” “អូយៗៗៗៗគួឲ្យស្រលាញ់ខ្លាំងណាស់” “គួឲ្យស្រលាញ់មែនទែន”
អត្ថបទដោយ : នីត្តា