អ្នកណាមិនច្រណែន! ខួបស្នេហា១ឆ្នាំ ស្វាមី ពេជ្រ សូលីកា ជូនកាដូគ្រឿងពេជ្រតម្លៃរហូតដល់….!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលអ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនម្នាក់មក គូស្នេហ៍របស់អ្នកនាងកាន់តែយកចិត្តទុកដាក់ និងមើលថែទាំអ្នកនាង សឹងតែគ្រប់ពេលវេលា ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនខ្លាំងណាស់។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ជាខួបនៃក្ដីស្រលាញ់១ឆ្នាំរបស់អ្នកទាំងពីរ ក្នុងនោះគ្រប់គ្នាបានឃើញគូស្នេហ៍តារាស្រីរូបនេះ បានជូនកាដូដល់នាងជាគ្រឿងអលង្ការ កងដៃពេជ្រយ៉ាងភ្លឺចែងចាំង ដែលមានតម្លៃរហូតដល់ទៅ ៣,៨៥៥ដុល្លារទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តជំនួសអ្នកនាង ពេជ្រ សូលីកា ដែលមានគូស្នេហ៍ចេះយល់ចិត្តទិញគ្រឿងពេជ្រជារបស់ដែលខ្លួនប្រាថ្នាជូនបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី