ចូលមកប៉ុស្ដន៍លេខ 3មិនទាន់បានប៉ុន្មានផងក៏មានរឿងការរិះគន់យ៉ាងចាស់ដៃចំពោះ Bow Maylada ដោយប្រធានបទទាំងអស់មានមួយដែលនិយាយថានាងចូលមកប៉ុស្ដន៍លេខ 3ភ្លាមក្លាយជាកូនសំណព្វរៀបរយហើយ ព្រោះរឿងដំបូងសុទ្ធដាក់គូជាមួយតារាប្រុសល្បីជួរមុខយ៉ាង Nadech ទៅហើយ។
មួយវិញទៀតបានស្ថិតនៅក្រោមការដឹកនាំសម្ដែងរបស់ Pongpat ទៀតផង រហូតដល់បង្កើតឲ្យមានការវិនិច្ឆយថា Bow ចង់ប្រៀបធៀបខ្លួនវ៉ៃស្មើរនិង Yaya មែនទែនហើយមើលទៅ។ ជាក់ស្ដែងក្នុងពេលថ្មីៗនេះមានឪកាសបានជួបនិង Yaya ហើយក៏បានសួរពីរឿងទាំងអស់តែម្ដង ហើយសាម៉ីខ្លួនបានបញ្ជក់ថា ទីនេះដូចជាគ្រួសារដែលពោរពេញទៅដោយភាពកក់ក្ដៅមួយទៀតចឹង អ្នកណាចូលមកក៏រីករាយស្វាគមន៍គ្រប់ពេល ចំណែកឯការរិះគន់ផ្សេងៗនាំ ខ្ញុំក៏មិនបានចង្អៀតចង្អល់អីដែរ ហើយក៏ជឿថាខាង Bow ក៏សុំានិងរឿងទាំងអស់នេះហើយ សម្រាប់ខ្ញុំក៏មានតែផ្ដល់កម្លាំងចិត្តដល់អ្នកគ្រប់គ្នា
សួររឿងប្រធានបទទាក់ទងនិង Bow Maylada ចូលមកប៉ុស្ដន៍លេខ 3ហើយចង់វ៉ៃស្មើរនិងយើងមែនទេ?
“តាមពិតទៅ ខ្ញុំថាប៉ុស្ដន៍របស់យើងមានអ្នកចូលមកច្រើន យើងក៏សប្បាយរីករាយ ព្រោះយើងជាគ្រួសារតែមួយ នរណាចូលមកយើងក៏ទទួលស្វាគមន៍ មួយវិញទៀតបង Bear និងបានរួមកាងារជាមួយអ្នកថ្មីៗគឺល្អខ្លាំងណាស់ បានបង Bear ជាអ្នកគ្រប់គ្រងទៀត ខ្ញុំយល់ថារីករាយខ្លាំងណាស់”
គាត់មានបាននិយាយប្រាប់ខ្លះទេ?
“មានខ្លះដែរ ព្រោះខ្ញុំកំពុងថតជាមួយបង Bear គាត់ក៏មាននិយាយខ្លះៗដែរ”
បារម្ភពី Bow Maylada រើមិនទាន់បានប៉ុន្មានផងមានការរិះគន់ចាស់ដៃបែបនេះ?
“ខ្ញុំយល់ថាអ្នកសម្ដែងគ្រប់គ្នាសុទ្ធតែសុំានិងរឿងអស់នេះហើយ ខ្ញុំថាប្អូនគាត់ចូលមកអាចតស៊ូបាន យល់ថាការដែរប្ដូរកន្លែងធ្វើការតែងតែមានរឿងដ្រាម៉ារិះគន់បែបនេះឯង តែសម្រាប់ពួកយើងនៅទីនេះចាំទទួលជានិច្ចចា”
នៅតែមានអ្នកនិយាយរិះគន់ពីរឿងឈុតដែលដូចគ្នានោះទៀត?
“រឿងនេះខ្ញុំថាមិនជាអីទេ ព្រោះខ្ញុំមិនបានចង្អៀតចង្អល់ចិត្តទេ ហើយខាងប្អូនក៏មិនយល់ទាស់ដូចគ្នា ឈុតពណ៌បៃតងនិងមែនទេ ដោយសារតែខ្ញុំស្គាល់និងអ្នកច្នៃម៉ូត គាត់ជូនជាកាដូថ្ងៃខួបកំណើត វាគ្មានអីទេ ហើយជាកម្លាំងចិត្តដល់គ្រប់ៗគ្នា សម្រាប់អូន Bow នៅមិនទាន់បានជួបគ្នាជាលក្ខខណៈផ្ទាល់ខ្លួននៅឡើយទេចា”
អត្ថបទដោយ : នីត្តា