Woonsen ជួបអតិតសង្សាក្នុងកម្មវិធីបុណ្យសពលោកប៉ា Taew Natapohn ព្រមទាំងនិយាយផ្ដាំផ្ញើថា……!

និយាយបានថាគ្មានបញ្ហាអ្វីដែលត្រូវមកដោះស្រាយគ្នានោះទេ សម្រាប់តារាសម្ដែងស្រី Woonsen និងអតិតសង្សាអ្នកហៃសូ Pranai មិនតែប៉ុណ្ណោះមានតែចូលរួមត្រេកអដែលបានជួបស្នេហ៍ថ្មីជាមួយនិងសិស្សប្អូនក្នុងវិស័យសិល្បៈគឺ Taew Natapohn ហើយនៅថ្ងៃដែលលោកប៉ានាងស្លាប់ Woonsen បានទៅចូលរួមរំលែកទុក្ខនិងផ្ដល់កម្លាំងចិត្តដោយខ្លួនឯងផ្ទាល់ទៀតផង

ជាក់ស្ដែង Woonsen ក៏មានឪកាសបាននិយាយបកស្រាយយ៉ាងជាក់លាក់ថា ពេលនេះគ្មានបញ្ហាអ្វីទេ ហើយក៏គ្មានតាំងតែពីដំបូងមក ព្រមទាំងបានប្រាប់ទៀតថា នាងក៏ទៅចូលរួមបុណ្យសពលោកប៉ា Taew ហើយក៏បានជួបនិងអតិតសង្សានាងលោកហៃសូ Pranai ព្រមទាំងបាននិយាយគ្នាបន្ទិចបន្ទួចទៀតផង ដោយប្រាប់ថា មើលថែប្អូនឲ្យបានល្អ ព្រោះពេលនេះនាងត្រូវការកម្លាំងចិត្តខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

បើនិយាយពីថ្ងៃដែលទៅចូលរួមបុណ្យសពប៉ា Taew ឃើញមានអោបផ្ដល់កម្លាំងចិត្តដល់ប្អូនទៀត?

“តាមពិតទៅ ថ្ងៃនោះក៏ទៅសម្ដែងក្ដីសោកស្ដាយដល់ប្អូន ខ្ញុំបានផ្ញើសារទៅឲ្យនាងតាំងតែពីដំបូងម្លេស ហើយបានផ្ញើកម្រងផ្កាទៅឲ្យ ហើយមួយទៀតខ្ញុំក៏ស្គាល់អ្នកម៉ាក់ដែរ បានជួបអ្នកម៉ាក់តាំងតែពី 10ឆ្នាំមុនហើយ ដូច្នេះទៅផ្ដល់កម្លាំងចិត្តទាំងអ្នកម៉ាក់ ទាំងប្អូនផង ខ្ញុំមានអារម្មណ៍ថាចង់ឲ្យប្អូនធូរស្រាលឡើង”

មានបានប៉ះដល់កម្លាំងចិត្តដ៏រឹងមុំារបស់ Taew ខ្លះទេ?

“គាត់ពិតជារឹងមុំាខ្លាំងណាស់ នៅពេលដែលគ្រប់យ៉ាងវាលឿនទាន់ហន់ មានអារម្មណ៍ថាគាត់អាចឆ្លងផុតទៅបានយ៉ាងល្អ មានអ្នកទៅផ្ដល់កម្លាំងចិត្តគាត់ច្រើន ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ”

ទៅនិយាយអ្វីជាពិសេសនៅថ្ងៃនិងខ្លះទេ?

“អូ ចាំលែងបានហើយចា យើងនិយាយទៅជារឿយៗ មិនមានពេលនិយាយជាមួយប្អូនច្រើនទេ ចំណែកប្អូនក៏រវល់ខ្លាំងណាស់ដែរ ត្រូវមើលថែភ្ញៀវ ពេលដែលគាត់កំពុងអង្គុយខ្ញុំក៏ទៅនិយាយពាក្យលាតាមធម្មតា”

ចឹងបញ្ជក់ថាយើងទាំងពីរនាក់លែងមានអ្វីគ្នាពិតមែនត្រូវទេ?

“មិនមានទេ គឺថាគ្មានអ្វីតាំងពីដំបូងហើយ ខ្ញុំមិនបានទៅតាមដានពត៌មានអ្វីដល់ថ្នាក់និងទេ ខ្ញុំទៅមិនមែនតាំងចិត្តទៅនិយាយដោះស្រាយរឿងអ្វីសោះឡើយ ព្រោះខ្ញុំទៅដោយទឹកចិត្តស្រាប់ហើយ មិនមែនទៅដោយសាររឿងអ្វីផ្សេងទេ ដូចដែលបានប្រាប់ពីដំបូងចឹងថាខ្ញុំមានតែត្រេកអជាមួយពួកគាត់ វាជារឿងដែលគួឲ្យស្រលាញ់ យើងជារាមច្បង យើងមិនគិតអ្វីបែបនិងទេ អ្នកណាស្រលាញ់គ្នាយើងក៏រីករាយជាមួយ”

មានអ្នកចាប់អារម្មណ័រឿងសង្សាចាស់សង្សា?

“ក៏មិនដឹងដូចគ្នាថាយ៉ាងម៉េចដែរ យើងគឺជាខ្លួនរបស់យើង បែបធម្មតាធម្មជាតិរបស់យើង យើងមានអារម្មណ៍បែបណាក៏ប្រាប់  មានអារម្មណ៍មិនល្អក៏អាចប្រាប់បាន តែវាពិតជាគ្មានអ្វីដែលអាចធ្វើឲ្យយើងយល់ថាមានអារម្មណ៍មិនល្អមែន ព្រោះយើងជាខ្លួនរបស់យើង”

បានជួបឬនិយាយជាមួយលោកហៃសូ Pranai ខ្លះទេ?

“បានជួបហើយក៏បាននិយាយ ខ្ញុំក៏បានប្រាប់ថាផ្ញើឲ្យជួយមើលថែប្អូនផងណា ព្រោះមិនដឹងថាត្រូវនិយាយអ្វីទៀត តែក៏ប្រាប់ថា គាត់ត្រូវការកម្លាំងចិត្ត មើលថែគាត់ឲ្យបានល្អ”

អត្ថបទដោយ : នីត្តា