ក្រោយសង្ស័យបែកបាក់ស្នេហា Top Jaron ក៏ជួបទុក្ខធំបន្ទាប់ទៀត ម្ដាយត្រូវចូលពេទ្យសង្គ្រោះបន្ទាន់!(មានរូបភាព)

កាលពីម្សិលមិញនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព លោក Top Jaron Sorat បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនមានការព្រួយបារម្ភ នៅពេលគ្រប់គ្នាបានឃើញលោកបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីសកម្មភាពម្ដាយជាទីស្រលាញ់របស់ខ្លួនកំពុងតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ខណៈលោកមិនបានបង្ហើបប្រាប់ថាម្ដាយកើតអ្វីនោះទេ។

ក្នុងនោះលោកបានរៀបរាប់ក្នុងរូបភាពនោះថា «ម៉ាក់ត្រូវតែរឹងមាំណាម៉ាក់។ កាលពីមុនយើងតែងតែស៊ូទ្រាំជាមួយគ្នា ហើយចាប់ពីពេលនេះតទៅ TOP នឹងលែងមានចិត្តល្អទៀតហើយ។ អ្នកណាដែលធ្វើអ្វីក៏ដោយ ត្រូវតែទទួលកម្មផលនោះ»។

ក្រោយពេលលឺបែបនេះ ហ្វេនៗនិងមិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់លោកនាំគ្នាបង្ហាញក្ដីព្រួយបារម្ភ និងចូលរួមផ្ដល់ជាកម្លាំងចិត្តដល់តារាប្រុសរូបនេះគ្រប់ៗគ្នាទៀតផង ព្រោះមួយរយៈពេលនេះក៏មានព័ត៌មានសង្ស័យថាលោកទើបតែបែកបាក់ស្នេហាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី