នៅក្នុងរឿងព្រានមែន តែនៅក្រៅ Nut Devahastin ផ្ដល់ក្ដីសុខឲ្យភរិយាខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តដែលនិយមតាមដានទស្សនារឿងភាគថៃ ប្រាកដជាស្គាល់ច្បាស់ហើយតារាសម្ដែងថៃប្រុសលោក Nut Devahastin ដែលតែងតែសម្ដែងជាតួអង្គប្រុសព្រាននៅក្នុងរឿង ដើរទាក់ទងនារីៗជាច្រើន និងទទួលបានការសរសើរពីសមត្ថភាពសម្ដែងរបស់លោកគ្រប់ៗគ្នាទៀតផង។

ដោយឡែកប្រសិនបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតក្រៅសាច់រឿងរបស់តារាប្រុសរូបនេះវិញ ផ្ទុយស្រឡះតែម្ដង ពោលគឺលោកស្រលាញ់ភរិយាខ្លាំងណាស់ ហើយតែងតែផ្ដល់ក្ដីសុខ និងពេលវេលាផ្អែមល្ហែមជាមួយគ្នាធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងកាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់លោកនិងភរិយា ក្នុងនោះគ្រប់គ្នាបានឃើញលោកបាននាំភរិយាទៅញាំអាហាររួមគ្នា និងគយគន់មើលភ្លើងរាត្រីពីលើអគារដ៏ខ្ពស់ មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់ គ្រាន់តែហ្វេនៗឃើញនាំគ្នាសរសើរលោកគ្រប់ៗគ្នាទៀតផង៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី