Taew Natapohn និងគ្រួសារធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែកម្ដងទៀតនៅថ្ងៃកម្រប់ខួបបុណ្យសព 1ខែរបស់លោកប៉ានាងដោយសារតែសំបុត្រមួយនេះ!

Taew Natapohn ព្រមទាំងបងស្រីនិងអ្នកម៉ាក់ បានធ្វើបុណ្យគម្រប់ខួបជូនលោកប៉ាក្រោយពីបានបែកចាកពីគ្នាគ្មានថ្ងៃនិងជួបអស់រយៈពេលមួយខែ ក្រៅពីនេះនៅមានសំបុត្រដែលអ្នកម៉ាក់នាងសរសេរដោយផ្ទាល់ជូនដល់លោកប៉ានៅថ្ងៃនាងកើត ជាអក្ខរាដែលគ្រប់គ្នាបានអានហើយទប់ទឹកភ្នែកមិនបានពិតមែន

 តារាស្រី Taew Natapohn ហើយនិងបងស្រី អ្នកម៉៉ាក់ បានរៀបចំធ្វើបុណ្យជូនលោកប៉ាក្រោយពីបានបាត់បង់ជីវិតដោយសារឧបត្តវហេតុនៅថ្ងៃទី 1 កក្កដា មកដល់ថ្ងៃនេះគ្រប់ 1 ខែហើយការចងចាំដ៏ស្រស់ស្អាតរបស់គ្រួសារនៅតែស្ថិតនៅគ្មានថ្ងៃរលុបបាត់

ហើយនៅថ្ងៃ (1 សីហា) Taew Natapohn ពោរពេញទៅដោយក្ដីបារម្ភនិងការនឹករលឹកបាននាំយកនូវការចង់ចាំល្អៗដែលអ្នកម៉ាក់បានសរសេរសំបុត្រមួយច្បាប់ដោយផ្ទាល់ដៃនៅថ្ងៃនាងកើត ជាអត្ថន័យរបស់ម៉ាក់នាងសរសេរជូនដល់លោកប៉ាពោរពេញទៅដោយក្ដីស្រលាញ់

 “ចង់ឃើញមុខកូន Taew ខ្លាំងណាស់ ចង់ឲ្យលោកប៉ានិងបងស្រីបានមកជួបជុំមើលមុខកូនជាមួយនិងម៉ាក់ ម៉ាក់ព្យាយាមធ្វើខ្លួនឲ្យឆាប់រឹងមុំាបំផុត និងឆាប់បានទៅទទួលកូនពីបន្ទប់ទារកមកមើលថែខ្លួន​ឯងនៅបន្ទប់អ្នកជម្ងឺដែលម៉ាក់កំពុងតែស្នាក់នៅជាន់ទី 11 ម៉ាក់ទ្រាំឈឺឲ្យពេទ្យចាក់ថ្នាំបំបាត់ការឈឺចាប់នៅស្នាមមុខវះកាត់ និងបានក្រោកដើរ រឹងមុំាឆាប់ៗ “ដើម្បីឲ្យយើងបាននៅជាមួយគ្នាឆាប់ៗ ប៉ា ម៉ាក់ បងស្រី ហើយនិងកូន Taew គ្រួសារតូចៗរបស់ពួកយើងទាំងបួននាក់”

អត្ថបទដោយ : នីត្តា