នឹកស្មានមិនដល់! Nadech ស្រែកភ្លាតមាត់ពេលឃើញ Yaya ផុសរូបមួយសន្លឹកនេះ (មានរូបភាព)

និយាយបានថាធ្វើឲ្យអ្នកគាំទ្រស្រែកនិងរង់ចាំថ្ងៃស្ដាប់ដំណឹងល្អឆាប់ៗនេះហើយ ក្រោយពី Nadech ទើបតែនិងចេញមកនិយាយបញ្ចាក់ថាកំពុងរៀបផែនការរៀបការជាមួយនិង Yaya ខ្លះហើយ អាចរាប់ថ្ងៃថយក្រោយបានព្រោះតែរាល់ថ្ងៃនិងអ្នកទាំងពីរកាន់តែផ្អែមល្ហែមឡើងៗ

តាំងតែពីបានបើកចិត្តចេញមកប្រាប់បែបនិងហើយ ក៏បានបង្ហាញរូបដ៏រូ៉មែនទិចឲ្យអ្នកគាំទ្របានរំជើបរំជួល ដូចជារូបថតមួយសន្លឹកដែល Yaya ផុសនៅលើ Instagram ទោះជារូបមិនសូវជាច្បាស់តែអាចដឹងច្បាស់ថាជា Nadech ដែលកំពុងតែកាន់ដៃគ្នាមើលព្រះអាទិត្យលិចមាត់សមុទ្រដ៏សែនរ៉ូមែនទិច ព្រមទាំងមានអមជាមួយឃ្លាថា​  “Reminiscing of beach sunsets! “

After Footer (Active) - damrei Mr1 Zone2

ព្រមទាំងមាន comment របស់ Nadech បញ្ចក់ទៀតថា “អ៊ូយ!!!!!! បងស្រែកហើយណាៗៗៗៗៗៗ” ធ្វើឲ្យហ្វេនៗពេញចិត្តជាខ្លាំង ហើយក៏បានប្រាប់ទៀតថាថ Nadech មកដណ្ដើមគេស្រែក ព្រោះតាមពិតទៅតួនាទីអ្នកស្រែកគឺត្រូវជារបស់អ្នកគាំទ្រណាចាបង Nadech ជាពិសេសនៅមានអ្នកម៉ាក់ Keo មក comment ស្រែកជាមួយកូនប្រុសដែរថា “ម៉ាក់ក៏ស្រែកៗៗៗៗៗ555”

អត្ថបទដោយ : នីត្តា