កប់ណាស់! ថ្ងៃចេញខែកូន ម៉ូលីកា លេងខ្លួនពាក់ពេជ្រចែងចាំងស្អាតខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ចាប់តាំងពីពេលដែលអតីតតារាចម្រៀង អ្នកនាង ម៉ូលីកា សម្រាលបានកូនដំបូងរបស់ខ្លួនរួចមក ជីវិតគ្រួសារអ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងណាស់។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងបានបង្ហោះរូបភាព ខ្លួននិងស្វាមីបានរៀបចំកម្មវិធីចេញខែឲ្យកូនសំណព្វចិត្តរបស់ខ្លួន ពោលពេញដោយភាពសប្បាយរីករាយ ព្រមទាំងរៀបចំឡើងយ៉ាងស្រស់ស្អាត ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍គ្រប់គ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀតនៅក្នុងកម្មវិធីនោះ មហាជនជាច្រើននាំគ្នាចាប់អារម្មណ៍ ឃើញថាអ្នកនាង ម៉ូលីកា បានតុបតែងខ្លួនជាមួយគ្រឿងពេជ្រធំៗ ភ្លឺចែងចាំងយ៉ាងខ្លាំង ឃើញហើយនរណាក៏សរសើរថាស្រស់ស្អាត និងនិយាយថាកប់គ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី