ជាការពិតណាស់ ហ្វេនៗជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល នៅពេលតារាសម្តែងវ័យក្មេងលោក Gusbel Peerakorn បានបង្ហោញមុខគូស្នេហ៍របស់ខ្លួនដែលជាភេទដូចគ្នា កាលពេលថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងទៅនេះ។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះលោកបានធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល នៅពេលឃើញរូបភាពលោកបានបង្ហោះបង្ហាញពីគូស្នេហ៍ដែលរស់នៅទីក្រុងញូយ៉ក សុំលោករៀបការយ៉ាងផ្អែមល្ហែម ហើយគ្រប់គ្នាក៏បានឃើញចិញ្ចៀននៅម្រាមដៃខាងឆ្វេងរបស់លោក ដោយដៃម្ខាងទៀតជាអ្នកកាន់ ដែលដឹងច្បាស់ថាជាមិត្តប្រុសរបស់លោក ជាមួយ captionថា «រូបភាពបានបញ្ជាក់ដោយខ្លួនឯង» ថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត ហើយក៏ចូលរួមអបអរសាទរដល់តារាប្រុសរូបនេះ និងគូស្នេហ៍យ៉ាងខ្លាំងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី