កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ បានធ្វើឲ្យមហាជនជាច្រើនសរសើរ នៅពេលឃើញអ្នកនាងនិងគ្រួសារបានឆ្លៀតពេលវេលាដ៏មានតម្លៃ ទៅសួរសុខទុក្ខ ទារិកាដែលត្រូវបានឪពុកយកទៅបោះចោលនៅគំនរសម្រាមយ៉ាងគួរឲ្យអាណិត។
ក្នុងនោះផងដែរ ក្រៅពីសួរសុខទុក្ខ តារាចម្រៀងស្រីរូបនេះ ក៏បានធ្វើការឧបត្ថម្ភសម្ភារៈប្រើប្រាស់ សម្រាប់ទារក និងមានទាំងថវិកា មួយចំនួនទៀតទៅកាន់ឪពុកម្តាយចិញ្ចឹមថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថាទារិការូបនេះ ទើបតែកើតមកហើយក៏ត្រូវ ឪពុកយកទៅបោះចោល នៅគំនរសម្រាម ដែលមានទីតាំង នៅម្តុំមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ត្រូវបានប្រជាពលរដ្ឋនិងកម្មករប្រមូលសម្រាម ប្រទះឃើញយ៉ាងគួរឲ្យអាណិត៕
តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី