អបអរសាទរ! ក្រោយស្រលាញ់គ្នា ១០ឆ្នាំជាង Koi និង Toon បង្ហើបថ្ងៃរៀបការហើយ!

ជាការពិតណាស់ សព្វថ្ងៃនេះ ទំនាក់ទំនងស្នេហារវាង តារាប្រុសស្រី លោក Toon Bodyslam និង នាង Koi Rachawin កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនទន្ទឹងរង់ចាំថ្ងៃពិសេសអ្នកទាំងពីរ ខណៈប៉ុន្មានខែមុន លោក Toon លត់ជង្គង់សុំមិត្តស្រីរៀបការ និងបំពាក់ចិញ្ចៀនយ៉ាងរ៉ូមែនទិចទៀតផង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ការទន្ទឹងរង់ចាំរបស់ហ្វេនៗក៏មកដល់ ដោយក្នុងអ្នកទាំងពីរក៏បានបង្ហើបពី ពេលវេលារៀបអាពាហ៍ពិពាហ៍របស់ខ្លួន នៅលើបណ្ដាញសង្គម ដែលគ្រោងរៀបចំឡើងនេះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះហើយ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២០ អ្នកទាំងពីរធ្លាប់មានគម្រោងរៀបការម្ដងរួចមកហើយ  ប៉ុន្តែដោយសារតែ ការរាតត្បាតនៃជំងឺកូវីដ ១៩ ទើបបណ្តាលឲ្យពិធីដ៏ពិសេសនេះ ត្រូវបានពន្យារពេល៕

អត្ថបទដោយ៖ស៊ីវលី