ក្រោយពេលគេរិះគន់រឿងស្លៀកឈុតប៊ីគីនីទាំងពរពោះ ម៉ារី ចេញមុខតបទៅវិញថា….

កាលពីពេលថ្មីៗនេះ តារាសម្ដែងអ្នកនាង ជា ម៉ារី បានប្រារព្ធធ្វើពិធីខួបកំណើតសម្រាប់ខ្លួនឯងស្របពេលដែលកំពុងពរពោះកាន់តែធំជិតគ្រប់ខែ ហើយក្នុងនោះ នាងនិងភ្ញៀវកិត្តិយសតម្រូវឲ្យស្លៀកនៅឈុតហែលទឹកប្រភេទប៊ីគីនី ព្រោះកម្មវិធីរៀបចំនៅកន្លែងហែលទឹកមួយកន្លែង រហូតធ្វើឲ្យមហាជមួយចំនួនចេញមុខរិះគន់ទៅកាន់តារាស្រីរូបនេះទៀតផង។

តែយ៉ាងណាមិញ ក្រោយពេលមានពាក្យរិះគន់ភ្លាម តារាស្រីរូបនេះ ក៏បានតបទៅវិញថា «យ៉ាប់ណាស់ប្រហែលគាត់មិនដែលនាំក្រុមគ្រួសារគាត់ទៅហែលទឹកហើយបានគាត់មិនដឹងថាកន្លែងហេតុតែគេពាក់បែបមិច។ អូ…ខ្ញុំភ្លេចប្រាប់ថាខ្ញុំមិនបានចង់ល្បីទេបើខ្ញុំចង់ល្បីខ្ញុំឲ្យលុយអ្នកកាសែតចុះបាត់ហើយនេះខ្ញុំផុសក្នុងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ ជីវិតឯកជនរបស់ខ្ញុំ ហើយកន្លែងធ្វើខួបខ្ញុំម៉ៅដាច់សម្រាប់ធ្វើBikini Party ពូស្គាល់Bikini Partyអត់ បើអត់ស្គាល់ពូអាចទៅសួរកន្លែងហែលទឹកបានថាពេលហែលទឹកគេពាក់បែបម៉េច?»។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែមានពាក្យរិះគន់ក៏ពិតមែន តែហ្វេនៗជាច្រើននៅតែសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខណៈកំពុងពរពោះកូន ហើយចំពោះរឿងអ្នកនាងស្លៀកឈុតប៊ីគីនីនោះ ព្រោះតែកម្មវិធីរៀបចំឡើងនៅកន្លែងហែលទឹក ដើម្បីចុះលេងទឹកបន្ទាប់ពីកាត់នំរួចរាល់៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី