សព្វថ្ងៃនេះ Mint Chalida គឺជាតារាសម្ដែងថៃស្រីម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំង ជាពិសេសនាងតែងតែទទួលបានភាពកក់ក្ដៅពីគូស្នេហ៍ ដែលជាកម្លោះហាយសូ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញ អ្នកទាំងពីរដឹកដៃគ្នា ទៅលំហែរកាយនៅសមុទ្រនៃខេត្ត Hauhin ដែលជាតំបន់មាត់សមុទ្រ មានឆ្នេរស្អាត ស្ងប់ស្ងាត់ បង្កើតឲ្យមានបរិយាកាស កាន់តែរ៉ូមែនទិក មើលពិតជាមានក្ដីសុខខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរពីចំណងស្នេហ៍រវាងតារាស្រីរូបនេះ និងមិត្តប្រុស ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ៕ តោះ! ចង់ដឹងថាដំណើរកំសាន្តទៅមាត់សមុទ្ររវាងតារាស្រីរូបនេះ និងគូស្នេហ៍លើកនេះ ផ្អែមល្ហែមខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី